Connect with us

ព័ត៌មានជាតិ

លោកនាយករដ្ឋមន្រ្តីកម្ពុជាមិនអនុញ្ញាតលើកលែងទោសដល់ក្មេងទំនើង

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា​សម្ដេចសម្រេចមិនអនុញ្ញាតឱ្យមានការស្នើសុំបន្ថូរបន្ថយ និងលើកលែងទោសដល់ក្មេងទំនើងដែលត្រូវបានឃុំឃាំងនោះទេ

Published

on

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា​សម្ដេចសម្រេចមិនអនុញ្ញាតឱ្យមានការស្នើសុំបន្ថូរបន្ថយ និងលើកលែងទោសដល់ក្មេងទំនើងដែលត្រូវបានឃុំឃាំងនោះទេ ក្នុងន័យបន្សុទ្ធយកតែមនុស្សល្អសម្រាប់សង្គមជាតិ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ព្រឹកថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅ រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្មេងទំនើងទាំងអស់ដែលមិនទាន់ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួនសូមកែខ្លួនឱ្យល្អឡើងវិញ ព្រោះថាសម្ដេចបានបញ្ជាទៅគ្រប់ខេត្តរាជធានីទាំងអស់ «ក្មេងទំនើងចេញមកត្រូវតែបង្ក្រាប»។

សម្ដេចថា៖ «ចេញមកបង្ក្រាបៗទាល់តែអស់តែម្ដងទុកតែអ្នកដែលល្អនៅក្នុងសង្គមបានហើយ»។

សម្ដេច​ថារដ្ឋាភិបាលពិតជាមិនចង់ដាក់វិធាននេះនោះទេ តែប្រសិនជាគ្មានវិធានការគឺក្មេងទំនើងទាំងនេះនឹងបន្តខូច ហើយធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សង្គម និងពលរដ្ឋផ្សេងទៀតដែរ។

បើតាមសម្ដេចធិបតី បច្ចុប្បន្នមានក្មេង​ទំនើងជាង២០០នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ។សម្ដេចនាយករដ្ឋមន្ត្រីថារដ្ឋាភិបាលក្នុងអាណត្តិថ្មីបានដាក់ចេញគោលនយោបាយពង្រឹងឥរិយាបថក្មេងៗនៅក្នុងសាលាជាពិសេសនៅថ្នាក់បឋម។

សម្ដេចថា៖ «៦ឆ្នាំនេះ(ថ្នាក់បឋម)បើបានអប់រំល្អគឺកាត់បន្ថយភាពឈឺក្បាលនៅ៦ឆ្នាំក្រោយនៅអនុវិទ្យាល័យ នៅវិទ្យាល័យ។ ហើយបើ១២ឆ្នាំនេះលែងសូវឈឺក្បាលរឿងរញ៉េរញ៉ៃរឿងឥរិយាបថចប់ទី១២យើងនឹងបានធនធានមនុស្សដែលល្អនិងរឹងមាំដែលអាច​គិតគូរនូវអ្វីដែលអាក្រក់ ដែលអាចចូលរួមកាន់តែសកម្មក្នុងសង្គមជាតិកាន់តែល្អប្រសើរ»។សម្ដេចជំរុញ​ការភ្ជាប់ទំនាក់ទំនងរវាងគ្រូនិងអាណាព្យាបាលដើម្បីចែករម្លែកព័ត៌មាន និងបង្កើនជំនឿទុកចិត្ត ដែលត្រូវពង្រឹងឱ្យបានដើម្បីកែប្រែក្មេងៗដើរផ្លូវត្រូវឡើងវិញ៕

អត្ថបទដោយ កំសត់

Sokha Hotels
ព័ត៌មានជាតិ1 month ago

សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌

ព័ត៌មានជាតិ2 months ago

២សប្តាហ៍! សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណីនិងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ព័ត៌មានជាតិ2 months ago

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ព័ត៌មានជាតិ2 months ago

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ព័ត៌មានជាតិ2 months ago

DissចុះDissឡើងពេលនេះក្រសួងឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាតនិងត្រូវលុបរាល់ស្នាដៃអវិជ្ជមាន