Connect with us

ព័ត៌មានជាតិ

រឿងក្តី អតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារ៣១ឆ្នាំ សងសំណង២លានដុល្លារដល់ជនរងគ្រោះ​ និង ៥០​ម៉ឺនដុល្លារសម្រាប់អ្នករងរបួស

ស្រី ស៊ីណា ដាក់ពន្ធនាគារ៣១ឆ្នាំ សងសំណង២លានដុល្លារដល់ជនរងគ្រោះ​

Published

on

នៅថ្ងៃទី២៣ ធ្នូ ២០២៤ តុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់២នាក់គូដណ្តឹងនោះឥលូវត្រូវតុលាការសម្រេច ដាក់ពន្ធនាគារ៣១ឆ្នាំ បង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។

ក្រោយពីធ្វើការស្រាវជ្រាវករណីបាញ់ប្រហារយ៉ាងឃោរឃៅ នៅខណ្ឌច្បារអំពៅ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបួងរាជធានីភ្នំពេញ ប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌ នៃសំណុំរឿងទាំង ០៣ របស់ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ទី១ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង សងសំណងជំងឺចិត្ត១ ០០០ ០០០ (មួយលាន) ដុល្លារ ដល់គ្រួសារជនរងគ្រោះ យីន កញ្ចនា ដែលបានស្លាប់ និង ១ ០០០ ០០០ (មួយលាន) ដុល្លារទៀត ទៅម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។

បទចោទទី២ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត សងសំណងជំងឺចិត្តចំនួន ៣០០០០០ (សាមសិបម៉ឺន)ដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណី ជាអ្នករងរបួស និង ចំនួន ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។

សាលក្រមព្រហ្មទណ្ឌទី៣ សម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ រំលោភលើលំនៅឋាន សងសំណង ជំងឺចិត្តចំនួន ៥០០០០ (ប្រាំម៉ឺន) ដុល្លារទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយ ម្ចាស់ផ្ទះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ការផ្តន្ទាទោសរបស់ក្រុមប្រឹក្សា ជំនុំជម្រះលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង០៣ខាងលើ គឺជាការផ្ដន្ទាទោសក្នុងកម្រិតអតិបរមានៃទោស៕

Sokha Hotels
ព័ត៌មានជាតិ1 month ago

សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌

ព័ត៌មានជាតិ2 months ago

២សប្តាហ៍! សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណីនិងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ព័ត៌មានជាតិ2 months ago

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ព័ត៌មានជាតិ2 months ago

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ព័ត៌មានជាតិ2 months ago

DissចុះDissឡើងពេលនេះក្រសួងឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាតនិងត្រូវលុបរាល់ស្នាដៃអវិជ្ជមាន