Connect with us

ព័ត៌មានជាតិ

អតីតនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតមូលធនមនុស្សនៅកម្ពុជា

អ្នកឧកញ៉ា លី ឃុនថៃ ប្រកាសប្តេជ្ញាថែរក្សានូវកិត្តិនាមដ៏រុងរឿងរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង​បន្តអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យឈានទៅរកភាពរីកចម្រើនកាន់តែប្រសើរឡើង ពង្រឹង​ចម្បង​លើគុណភាពអប់រំ

Published

on

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាសាកលវិទ្យាល័យឯកជនមួយ ដែលបានចាប់កំណើត​ឡើង​ពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០២ ដែលមានឈ្មោះថា អង្គកា​រវិទ្យាស្ថានអាស៊ីអឺរ៉ុប។ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍជាបន្តបន្ទាប់របស់​ឧកញ៉ា​បណ្ឌិត ឌួង លាង ដែលជាស្ថាបនិកអង្គការមួយនេះ ក៏បានប្រែក្លាយខ្លួនទៅជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (Asia Euro University) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៥។ ក្រោមការចុះ​ត្រួត​ពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើគុណវុឌ្ឍិតាមកម្រិតស្តង់ដាគុណភាពអប់រំនោះ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ​នៃកម្ពុជា​ផ្តល់ការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាកម្រិតគ្រឹះស្ថានទាំងមូលរយៈពេល៥ឆ្នាំ ជាបន្តទៀត(២០២៣-២០២៧)។

វត្តមានរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរួមចំណែកបណ្តុះបណ្តាលនិស្សិតជាច្រើនរូប​ឱ្យ​ទទួលបានចំណេះដឹងក្លាយខ្លួនទៅជាធនធានមនុស្សដ៏មានសមត្ថភាពនៅក្នុងសង្គម។ ក្នុងនោះក៏មានអតីតនិស្សិតជាច្រើនរូបក្លាយជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តួយ៉ាង​ដូចជាលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាដើម កំពុងបានបំពេញតួនាទីយ៉ាង​សកម្មក្នុងកិច្ចកសាងសង្គមជាតិជាមួយរាជរដ្ឋាភិបាល។

ក្នុងពិធីនេះ មានអតីតនិស្សិតជាច្រើនរូបបានឡើងចែករំលែកបទពិសោធន៍នៃការសិក្សា បទពិសោធន៍ការងារ ក៏ដូចជាបទពិសោធន៍ជីវិតផងដែរ ជូនដល់និស្សិតដែល​កំពុង​សិក្សា​នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

លោក នេត ភក្ត្រាបានមានប្រសាសន៍ថា គាត់ជាកូនអ្នកស្រែចម្ការពីខេត្តត្បូងឃ្មុំ ផ្ញើវាសនានៅទីអារាមស្រវាវិជ្ជាក្នុង​រាជ​ធានី​ភ្នំពេញ និងជានិស្សិតទទួលបានការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ដែរនោះ បានចាត់ទុកថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដើរតូនាទីយ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាលធនធានមនុស្ស ហើយធនធានមនុស្សដែលបានឆ្លងកាត់នៅសាលានេះ បាននិងកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការបំរើជាតិ និងប្រជាជន ក៏ដូចជា​ការ​ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រី បានគូសរំលេចដែរថា សាកលវិទ្យាល័យអាសុីអឺរ៉ុប ក៏បានផ្តល់ក្តីសង្ឃឹម​ដល់កូនចៅប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ តាមរយៈការទទួលបានអាហារូបករណ៍។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណសាកលវិទ្យា​ល័យ​អាសុី​​អឺរ៉ុប ដែលផ្តល់អាហារូបករណ៍ ដល់អ្នកមិនមានលទ្ធភាពបន្តការសិក្សា ឱ្យទទួលបាន​ឱកាស​បន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

ប្រធានក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យ អ្នកឧកញ៉ា លី ឃុនថៃ ប្រកាសប្តេជ្ញាថែរក្សានូវកិត្តិនាមដ៏រុងរឿងរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង​បន្តអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យឈានទៅរកភាពរីកចម្រើនកាន់តែប្រសើរឡើង ពង្រឹង​ចម្បង​លើគុណភាពអប់រំ រក្សាតម្លៃសិក្សាសមរម្យជូននិស្សិត ពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយបណ្ដាដៃគូជាតិនិងអន្តរជាតិ បង្កើនឱកាសអនុវត្តការងារ ជូនដល់និស្សិត។ ជា​ពិ​សេស​លើកកម្ពស់ការអប់រំតាមបែបឌីជីថលស្របតាមនិន្នាការរីកចម្រើន​ក្នុងតំបន់​ និងនៅ​លើពិភពលោក និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា រួម​ចំណែកជួយ​អភិ​វឌ្ឍ​ប្រទេសជាតិ ឱ្យមានភាពរីកចម្រើនថ្មីៗប្រកបដោយនិរន្តភាព និងចីរភាព ក្រោមម្លប់នៃ​សន្តិ​ភាព។

Sokha Hotels
ព័ត៌មានជាតិ1 month ago

សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌

ព័ត៌មានជាតិ2 months ago

២សប្តាហ៍! សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណីនិងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ព័ត៌មានជាតិ2 months ago

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ព័ត៌មានជាតិ2 months ago

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ព័ត៌មានជាតិ2 months ago

DissចុះDissឡើងពេលនេះក្រសួងឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាតនិងត្រូវលុបរាល់ស្នាដៃអវិជ្ជមាន