Connect with us

ព័ត៌មានជាតិ

ការអប់រំមានស្តង់ដា គឺមានតំលៃយ៉ាងធំធេងមិនអាចប្រៀបអ្វីបានឡើយ

លោក សោម រតនា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ

Published

on

សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លោក សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា បានដឹកនាំក្រុមការងារវាយតម្លៃគុណភាពអប់រំ ដែលអញ្ជើញមកពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (ACC) និងស្ថាប័នឯករាជ្យចំរុះ ចុះធ្វើការវាយតម្លៃគុណភាពសិក្សាកម្រិតកម្មវិធី “បរិញ្ញាបត្រនីតិសាស្រ្តសិក្សាជាភាសាអង់គ្លេស (ELBBL)” នៅទីតាំងគោលសាកលវិទ្យាល័យ។

លោកស្រី Margaret Jane Ryan ប្រធានកម្មវិធី និងរបាយការណ៍រួមរបស់ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការរាយស្តីពីរបាយការណ៍រួម ។ លោក សោម រតនា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានយកចិត្តទុកដាក់លើការជំរុញគុណភាពអប់រំកម្រិតឧត្តមសិក្សា ឈានឆ្ពោះទៅការបង្កើតនូវមូលធនមនុស្ស ដែលមានសមត្ថភាពសម្រាប់សង្គមជាតិ។

ឯកឧត្តម ក៏បានយកឱកាសនោះសង្កត់ធ្ងន់ថា គុណភាពអប់រំ គឺមិនអាចយកទៅស៊ីសងជាមួយនឹងអ្វីបានឡើយ ហើយគុណភាពនេះទៀតសោត ត្រូវដៅលើសពីក្របខណ្ឌគុណវុឌ្ឍជាតិតម្រូវ (អប្បបរមា) ដែលក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវត្រៀមខ្លួនប្រកួតប្រជែងគុណភាពកម្រិតតំបន់ និងអន្តរជាតិ តាមគោលការណ៏អភិវឌ្ឍគុណភាពជាបន្តបន្ទាប់ (Continuous Qulaity Improvement)។ ឆ្ពោះទៅគោលដៅនោះ សាកលវិទ្យាល័យត្រូវបន្តដាក់ទិសដៅជាក់លាក់ ដើម្បីឲ្យសម្រេចបាននូវសូចនាករជាក់ស្តែង។

Sokha Hotels
ព័ត៌មានជាតិ1 month ago

សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌

ព័ត៌មានជាតិ2 months ago

២សប្តាហ៍! សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណីនិងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ព័ត៌មានជាតិ2 months ago

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ព័ត៌មានជាតិ2 months ago

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ព័ត៌មានជាតិ2 months ago

DissចុះDissឡើងពេលនេះក្រសួងឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាតនិងត្រូវលុបរាល់ស្នាដៃអវិជ្ជមាន