Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រដ្ឋាភិបាលមិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រដ្ឋាភិបាលមិនធ្វើការដើម្បីការពារ កសាងពង្រឹងបូរណភាពទឹកដីនោះទេ

រដ្ឋាភិបាលមិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រដ្ឋាភិបាលមិនធ្វើការដើម្បីការពារ កសាងពង្រឹងបូរណភាពទឹកដី

Published

on

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនាឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភី​សាកលវិទ្យាល័យ​ធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះថា ទោះបីសម្តេច​មិនស្រែក​​ឆ្លើយឆ្លង​តាមបណ្តាញ​សង្គមហ្វេសប៊ុក មិនមែនមានន័យថា រាជរដ្ឋាភិបាលមិន​ការពារ​បូរណភាពទឹកដីទោះទេ និងជម្រុញការអភិវឌ្ឍប្រទេស​លើកកម្ពស់ជាតិលើឆាគអន្តរជាតិនោះទេ គឺរាជរដ្ឋាភិបាល​បានធ្វើរាល់ថ្ងៃ តាមរយៈការពង្រឹងធនធានមនុស្ស ពង្រឹងភាពម្ចាស់​ការរបស់កម្ពុជា ពង្រឹងអធិបតេយ្យដើម្បីកំណត់ជោគវាសនារបស់ជាតិដោយខ្លួនឯង។

លោកបានថ្លែងបញ្ជាក់ថា រឿងកិច្ចការពារបូរណភាពទឹកដី រឿងកិច្ចការព្រំដែនយើងតែងតែធ្វើជាប្រចាំ ហើយយើងធ្វើសកម្មភាពជាក់ស្តែង គិតវិជ្ជមាន រួមគ្នាធ្វើ ធ្វើអ្វីឱ្យពិតប្រាកដ មិនមែនធ្វើឡើងតាមរយៈការតតាំងគ្នាតាមហ្វេសបុកនោះទេ, រឿងទឹកដីយើងត្រូវការពារ ត្រូវមានការចរចារបោះបង្គោលឱ្យបានសុក្រិតតាមផែនទីផ្លូវច្បាប់របស់យើង។

ស្របជាមួយគ្នានោះដែរលោក ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រដ្ឋាភិបាលមិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រដ្ឋាភិបាលមិនធ្វើការដើម្បីការពារ កសាងពង្រឹងបូរណភាពទឹកដី និងជម្រុញការអភិវឌ្ឍប្រទេសរបស់យើង លើកកម្ពស់ជាតិលើឆាគអន្តរជាតិនោះទេ យើងធ្វើរាល់ថ្ងៃ ហើយថ្ងៃនេះក៏ជាកត្តាមួយដែរយើងពង្រឹងធនធានមនុស្ស គឺពង្រឹងភាពម្ចាស់ការរបស់កម្ពុជា ពង្រឹងភាពម្ចាស់ការ​ក្នុងការឯករាជ្យ អធិបតេយ្យកំណត់ជោគវាសនាខ្លួនឯង នេះហើយយើ់ងធ្វើរាល់ថ្ងៃស្រលាញ់ជាតិនោះ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើយើងស្រលាញ់ជាតិ មិនចាំបាច់ទាល់តែមួយថ្ងៃៗលើកក្រវីទង់ជាតិ ហើយនាំគ្នាស្រែកជេរគ្នា ប្រមូលគ្នាលើកប្រឆាំងនេះប្រឆាំងនោះ មិនចាំបាច់នោះទេ គឺយើងត្រូវរួមគ្នាធ្វើការងារជាក់ស្តែង នេះគឺជាកិច្ចការមួយដែលសំខាន់ដែលយើងត្រូវធ្វើ៕

Sokha Hotels
ព័ត៌មានជាតិ1 month ago

សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌

ព័ត៌មានជាតិ2 months ago

២សប្តាហ៍! សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណីនិងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ព័ត៌មានជាតិ2 months ago

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ព័ត៌មានជាតិ2 months ago

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ព័ត៌មានជាតិ2 months ago

DissចុះDissឡើងពេលនេះក្រសួងឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាតនិងត្រូវលុបរាល់ស្នាដៃអវិជ្ជមាន