Connect with us

ព័ត៌មានជាតិ

មហាជនកំពុងផ្ទុះកំហឹងនិងរិះគន់ចាស់ដៃលើ អង្គភាព សារព័ត៌មានRFI ក្រោយផ្សាយរឿងឆេះរូបព្រះឆាយាល័ក្ខ!

មហាជនប្រតិកម្ម និងអង្គភាព សារព័ត៌មាន RFI ក្រោយផ្សាយរឿងឆេះរូបព្រះឆាយាល័ក្ខ!

Published

on

ស្ថាប័នសារព័ត៌មានល្បីមួយនៅកម្ពុជា ដែលប្រជាពលរដ្ឋជាច្រើនបានទទួលស្គាល់ថា ជាស្ថាប័នសារព័ត៌មាន ដែលមានក្រមសីលធម វិជ្ជាជីវៈ លើការធ្វើព័ត៌មាន មិនថាព័ត៌មានសង្គម ឬនយោបាយនោះឡើយ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍គឺស្ថាប័នសារព័ត៌មានមួយនេះ បាននឹងកំពុងរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មាន គ្មានការចំណេញដល់សង្គមជាតិ។

សារព័ត៌មានRFIជាខេមរភាសា កាលពីថ្ងៃម្សិលមិញនេះបានចុះផ្សាយពីការឆេះរូបព្រះឆាយាល័ក្ខព្រះមហាក្សត្រនៅក្នុងកម្មវិធីសាទរកម្ពុជាកាលពីពេលថ្មីៗនេះ។ ការផ្សព្វផ្សាយនេះត្រូវបានគេមើលឃើញថា ហេតុអ្វីចាំបាច់ផ្សាយពីរឿងមិនល្អរបស់ខ្មែរឱ្យអ្នកដទៃបានដឹងធ្វើអ្វី?
ក្រោយការផុសប្រមាណជាង១៨ម៉ោង មានពលរដ្ឋជាង៥ពាន់នាក់បានចូលទៅបញ្ចេញមតិរិះគន់និងមិនពេញចំពោះការផ្សាយនេះថា ពត៌មានល្អៗអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» មានច្រើណាស់អស់លោកគួរយកមកផ្សាយផង កុំផ្សាយតែចំណុចមួយជ្រុងដោយគ្រាន់តែជាឧបទ្ទវហេតុកើតឡើងដោយចៃដន្យ ឬបញ្ហាបច្ចេកទេសតិចតួចមកផ្សាយបែបនេះអី។

ទាំងដែរកម្មវិធីជាក់ស្ដែងមនុស្សគ្រប់គ្នាទទួលបានអារម្មណ៍ល្អរំភើបរីករាយ សប្បាយ និងចូលរួមសាទរសម្រាប់ការឆ្លងចូលឆ្នាំថ្មី ឆ្នាំសាកល២០២៥ ដោយមានការរៀបចំសម្រាប់លើកស្ទួយតម្លៃជាតិ វប្បធម៌ប្រពៃណី និងសាមគ្គីរបស់ខ្មែរ តែបែជាអស់លោកយកបញ្ហាបច្ចេកនៃការបាញ់កាំជ្រួច យកមកផ្សព្វផ្សាយជាន់ពន្លិចនូវស្នាដៃនិងអ្វីដែរគេខំប្រឹងបែបនេះទៅវិញ។

រឿងល្អមិនខំប្រឹងផ្សាយទេតែបើរឿងដែល ធ្វើឱ្យប្រទេសជាតិមានការអាប់ឱនពួកលោកខំប្រឹងផ្សាយខ្លាំងណាស់ ហើយចំពោះការឆាបឆេះព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ គឺកើតឡើងដោយឧបទ្ទវហេតុ ហើយការឆាប់ឆេះនេះគឺកើតចេញពីការដុត កាំជ្រួច តែប៉ុណ្ណោះមិនមែនដោយចេតនាណាមួយនោះទេ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bo Lin
ពូកែណាស់អាខាងបង្ខូចកេរ្ត៍ឈ្មោះជាតិឯង ដែលធ្វើឱ្យទេសេចរបរទេស និងក្រុមហ៊ុនបរទេសគិតថាមានហានិភ័យនយោបាយ ពេលមកលេង ឬ មកវិនិយោគស្រុកខ្មែរ ឥលូវនេះមកជាន់ពន្លិចថែមទៀត គិតទៅអាក្រក់ព្រៃផ្សៃមែនក្រុមពួកអាសារព័ត៌មានក្បត់ជាតិអស់នេះ។
ក្រៅពីនេះក៏មានពលរដ្ឋច្រើនទៀតបានស្នើសុំឱ្យលុបវីដេអូព័ត៌មាននេះចេញ និងខ្លះបានព្រមានReportផេករបស់វិទ្យុបារាំងRFIខេមរភាសាដែលមានអ្នកFollowប្រមាណ៥លាននាក់នេះផងដែរ៕

Sokha Hotels
ព័ត៌មានជាតិ1 month ago

សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌

ព័ត៌មានជាតិ2 months ago

២សប្តាហ៍! សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណីនិងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ព័ត៌មានជាតិ2 months ago

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ព័ត៌មានជាតិ2 months ago

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ព័ត៌មានជាតិ2 months ago

DissចុះDissឡើងពេលនេះក្រសួងឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាតនិងត្រូវលុបរាល់ស្នាដៃអវិជ្ជមាន