Connect with us

ព័ត៌មានជាតិ

លោក រ៉ូឡូឌីមៀ ហ្សេលេនស្គី ថា​ លោក ត្រាំអាចបិទបញ្ចប់សង្រ្គាមជាមួយរុស្សី តែ២៤ម៉ោង

លោក រ៉ូឡូឌីមៀ ហ្សេលេនស្គី ថា​ លោក ត្រាំអាចបិទបញ្ចប់សង្រ្គាមជាមួយរុស្សី តែ២៤ម៉ោង

Published

on

លោកដូ ណាត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខនេះ ធ្លាប់បាននិយាយថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនដោយប្រើពេលត្រឹមតែ២៤ម៉ោង នៅពេលឡើងកាន់អំណាច។ តែការអះអាងបែបនេះបានបង្កឱ្យអ៊ុយក្រែនមានការបារម្ភថាលោក ត្រាំ អាចនឹងបង្ខំឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដីដើម្បីដូរយកសន្តិភាព ជាមួយរុស្ស៉ី។ នៅក្នុងបទសម្ភាសន៍មួយត្រូវបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមករា លោក ហ្សេលេនស្គី បានកត់សម្គាល់ថាលោក ត្រាំជាមនុស្សខ្លាំង និងមិនអាច ព្យាករបាន ហើយលោកផ្ទាល់ពិតជាចង់ឃើញបុគ្គលិកលក្ខណៈមិនអាចព្យាករបានរបស់លោក ត្រាំ ត្រូវបានអនុវត្តលើរុស្ស៉ី។ «ខ្ញុំជឿថាគាត់ (លោក ត្រាំ) ពិតជាចង់បិទបញ្ចប់ សង្រ្គាម»។ នេះជាការបន្ថែមរបស់លោក ហ្សេលេនស្គី។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាបុគ្គលិកលក្ខណៈមិនអាចព្យាករបានរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់​ ត្រាំ អាច ជួយបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី លោកផ្ទាល់គាំទ្រគំនិតរបស់បារាំង ជុំវិញការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីធានាកិច្ចព្រមព្រៀង សន្តិភាពនៅពេលអនាគតជាមួយរុស្ស៉ី ប្រសិនបើកិច្ចព្រមព្រៀងនេះអាចធ្វើទៅបាន។ ប៉ុន្តែ លោក ហ្សេលេនស្គីនៅតែសង្កត់ធ្ងន់ដដែលពីសារៈសំខាន់ពីសមាជិកភាពរបស់ អ៊ុយក្រែននៅក្នុង NATO៕

Sokha Hotels
ព័ត៌មានជាតិ1 month ago

សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌

ព័ត៌មានជាតិ2 months ago

២សប្តាហ៍! សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណីនិងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ព័ត៌មានជាតិ2 months ago

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ព័ត៌មានជាតិ2 months ago

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ព័ត៌មានជាតិ2 months ago

DissចុះDissឡើងពេលនេះក្រសួងឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាតនិងត្រូវលុបរាល់ស្នាដៃអវិជ្ជមាន