Connect with us

ព័ត៌មានជាតិ

ធ្ងន់ករហើយ! លោកសៅ សុខា បញ្ជាឱ្យស្រាវជ្រាវនិងឃាត់រថយន្តស៊ីរ៉ែនផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តអ្នកលក់អនឡាញទៅញ៉ាំការមកអនុវត្តច្បាប់

ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែករំលែកវីដេអូលើបណ្តាញសង្គមភ្លូកទឹកភ្លូកដីរឿងឡានស៊ីរ៉ែនផ្លាក
លេខខេមរភូមិន្ទបើកស៊ីរ៉ែនបើកផ្លូវឱ្យជំទាវអ្នកលក់អនឡាញទៅស៊ីការនៅខេត្ត។

Published

on

ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែករំលែកវីដេអូលើបណ្តាញសង្គមភ្លូកទឹកភ្លូកដីរឿងឡានស៊ីរ៉ែនផ្លាកលេខខេមរភូមិន្ទ
បើកស៊ីរ៉ែនបើកផ្លូវឱ្យជំទាវអ្នកលក់អនឡាញទៅស៊ីការនៅខេត្ត។ ទន្ទឹមនឹងការចែករំលែកវីដេអូតៗគ្នានេះដែរ មានប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នាឆ្ងល់ថា ហេតុអ្វីឡានផ្លាកលេខ ខម នេះបែជាទៅបើកនាំផ្លូវគេទៅស៊ីការវិញ ក្រែងឡានក្បួនបើកផ្លូវទុកសម្រាប់ បើកផ្លូវជូនគណៈប្រតិភូចុះបំពេញបេសកកម្ម។ ពលរដ្ឋខ្លះសួរថា តើការធ្វើបែបនេះជារឿងត្រឹមត្រូវដែរទេ?

ជាក់ស្តែង លោកផែង វណ្ណៈ បានលើកឡើងថា ឡានស៊ីរ៉ែនរបស់អង្គភាពណា ធ្លាក់ខ្លួនមកនាំផ្លូវអ្នកលក់ឡេទៅស៊ីការ? លោកថា ធ្វើតែអញ្ចឹងបានមហាជនមើលងាយដល់អង្គភាព។ លោកផែង វណ្ណៈ បន្តថា យប់នេះខ្ញុំលើកប្រធានបទអ្នកលក់ឡេទៅស៊ីការមានឡានសារ៉ែនបើកផ្លូវនាំមុខ តើឡានសារ៉ែនអង្គភាពណាហ៊ានដល់ថ្នាក់និង? តើអស់លោកណា មានសិទ្ធិបញ្ជាឡានសារ៉ែនទៅធ្វើទង្វើបែបនេះ ? សំខាន់ អ្នកអត្ថាធិប្បាយទ្រពង ប្រឹងប្រែងធ្វើអត្ថាធិប្បាយលើកជើងថៅកែថាឡូយ តែភ្លេចគិតថាក្រោយបង្ហោះហើយមានរឿងអីកើតឡើង ? ជាមួយគ្នានេះលោកផែង វណ្ណៈ ស្នើឱ្យសូមឱ្យមេៗ ស្រាវជ្រាវរកមុខអ្នកបញ្ជាអោយរថយន្ដសារ៉ែនទៅនាំផ្លូវ អ្នកលក់ឡេទៅស៉ីការផង ដើម្បីណែនាំ អប់រំគាត់កុំឱ្យ
ឃ្លានលុយអ្នកលក់ឡេរហូតបំពានវិន័យអង្គភាព និងបទបញ្ជាថ្នាក់លើ។

ទន្ទឹមគ្នានេះ ក៏មានគណនីមួយឈ្មោះ DA Vann Ann Samnang បានលើកឡើងលើបណ្តាញសង្គមដែរថា វីដេអូ
លោកជំទាវដ៏ស្រស់សោភាម្នាក់ ចេញដំណើរទៅហូបការ មានឡានសារ៉ែនបើកផ្លូវកំពុងផ្ទុះការវែកញ៉ែក ខណៈដែលម្ចាស់ផេកកំពុងមានមោទនភាពនៃចំនួនអ្នកមើលវីដេអូកាន់តែច្រើន បើទោះបីជាមានការរិះគន់ពេញបណ្តាញសង្គម។ តើនេះជាយុទ្ធសាស្ត្រទីផ្សារថ្មី នៃអ្នកលក់អនឡាញឬយ៉ាងណា?

ម្ចាស់គណនីដដែលបន្តថា ឥទ្ធិពលអាក្រក់នៃវីដេអូនេះ គឺឡានសារ៉ែន លែងមានតម្លៃសម្រាប់អោយអ្នកដំណើរត្រូវ
ជៀស, អ្នកមានធ្វេីអ្វីក៏បាន, សម្ញែងភាពអស្ចារ្យ មហាលោតផ្លោះ, យុទ្ធសាស្រ្តទីផ្សារ ដែលគួរអោយស្អប់ខ្ពេីម។ ម្ចាស់គណនីនេះ បានចោទជាសំណួរថា តេីស្ថាប័នជំនាញខាងណា ចេញបកស្រាយ ដល់មហាជន ដេីម្បីបញ្ជៀសការយល់ច្រឡំ នៃការប្រេីប្រាស់ឡានសារ៉ែន?

សូមជម្រាបថា បើយោងតាមប្រភពព័ត៌មានពី CNC បានឱ្យដឹងថា លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើ
ផ្ទៃប្រទេស បញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តស៊ីរ៉ែន ផ្លាកលេខ ខ.ម ដែលបើកក្បួនផ្លូវ ឱ្យអ្នករកស៊ីអនឡាញម្នាក់ទៅញ៉ាំការ មកអនុវត្តតាមច្បាប់៕ ដោយ៖ ភក្រ្តា

Sokha Hotels
ព័ត៌មានជាតិ1 month ago

សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌

ព័ត៌មានជាតិ2 months ago

២សប្តាហ៍! សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណីនិងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ព័ត៌មានជាតិ2 months ago

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ព័ត៌មានជាតិ2 months ago

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ព័ត៌មានជាតិ2 months ago

DissចុះDissឡើងពេលនេះក្រសួងឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាតនិងត្រូវលុបរាល់ស្នាដៃអវិជ្ជមាន