Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះនឹងដាក់កាំមេរ៉ាចាប់ល្បឿននិងបន្ថែមចំណាំងផ្លាតលើផ្លូវ៦០ម៉ែត្រ!

អភិបាលរាជធានីភ្នំពេញ រួមទាំងរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹក
ជញ្ជូន បានចុះទៅអប់រំណែនាំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ជូនពលរដ្ឋ និងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រ ក្នងការដាក់កាំម៉េរ៉ាចាំចាប់ល្បឿន

Published

on

ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ ៦០ម៉ែត្រ នាដើមឆ្នាំ២០២៥ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសធ្ងន់ធ្ងរជាច្រើនករណី និងបន្ទាប់ពីមានប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពក្នុងការដាក់របាំងពុះចែកទ្រូងផ្លូវ ឬធ្វើសួនច្បារពុះចែកទ្រូងផ្លូវនៅផ្លូវ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រួចមក កាលពីសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំងរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះទៅអប់រំណែនាំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ជូនពលរដ្ឋ និងសិក្សា
ពីស្ថានភាពផ្លូវ ៦០ម៉ែត្រ ក្នងការដាក់កាំម៉េរ៉ាចាំចាប់ល្បឿន ក៏ដូចជាបន្ថែមចំណាំងផ្លាតលើដងផ្លូវឱ្យមានភាពងាយស្រួល
ក្នុងការធ្វើដំណើរទាំងពេលយប់ និងថ្ងៃដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសនោះដែរ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ
ធ្វើដំណើរតាមផ្លូវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ ពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និងកុំជិះបញ្ច្រាសផ្លូវដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ1 month ago

សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌

ព័ត៌មានជាតិ2 months ago

២សប្តាហ៍! សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណីនិងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ព័ត៌មានជាតិ2 months ago

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ព័ត៌មានជាតិ2 months ago

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ព័ត៌មានជាតិ2 months ago

DissចុះDissឡើងពេលនេះក្រសួងឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាតនិងត្រូវលុបរាល់ស្នាដៃអវិជ្ជមាន